ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រតិបត្តិការ AML-APG ក្រសួងយុត្តិធម៌

          ទីស្តីការក្រសួងយុត្តិធម៌, នារសៀល ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រតិបត្តិការ AML-APG ក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ ការរីកសាយភាយ អាវុធមហាប្រល័យ បន្ទាប់ពីកម្ពុជាបានដាក់របាយការណ៍វឌ្ឍនភាពជុំទី៩ របស់ខ្លួន ក៏ដូចជាលើកទិសដៅការងារបន្ត ដើម្បីបំពេញសកម្មភាពដែលនៅសេសសល់ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះ។