ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដើម្បីពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីបទល្មើសដែលត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

 

      នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និងស្ថាប័ននានា នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដើម្បីពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីបទល្មើសដែលត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដោយមានការចូលរួមពី ឯកឧត្តម  លោកជំទាវ លោក លោកស្រី  ជាសមាជិក សមាជិកាក្រុមការងារ។