ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តដើម្បីត្រួតពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពលម្អិតដើម្បីអនុវត្តគម្រោង ដំណាក់កាលទី៦ ក្នុងវិស័យច្បាប់ និងយុត្តិធម៌

            នៅរសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តដើម្បីត្រួតពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពលម្អិតដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ ជាមួយនឹងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលដឹកនាំដោយលោក TAKEHARA Masayoshi អគ្គនាយកនៃក្រុមការងារផ្នែកច្បាប់ និងយុត្តិធម៌ នៃស្នាក់ការកណ្តាល JICA។