ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលUNODC ស្តីពីការស្វែងរកទ្រព្យសម្បត្តិក្នុងបរិបទនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

            នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានចូលរួមបើកវគ្គបណ្តុះបណ្តាលUNODC ស្តីពីការស្វែងរកទ្រព្យសម្បត្តិក្នុងបរិបទនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលសហការរៀបចំ ដោយក្រសួងយុត្តិធម៌ និងអង្គការUNODC រយៈពេល៤ថ្ងៃ នៅសណ្ឋាគារសាន់វេរ។ វគ្គបណ្តុះបណ្តាលនេះ មានសារះសំខាន់ណាស់សម្រាប់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីអនុវត្តច្បាប់ ដើម្បីទទួលបានបច្ចេកទេសបន្ថែមលើការស៊ើបអង្កេតហិរញ្ញវត្ថុ ការតាមដានលំហូរនៃសាច់ប្រាក់ និងការស្រាវជ្រាវរកទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស និងឧបករណ៍មធ្យោបាយប្រព្រឹត្តបទល្មើស ដើម្បីឈានដល់ការយកទ្រព្យទាំងនោះត្រឡប់មកប្រកបដោយប្រសិទ្ធភាព។

          វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីចៅក្រម តំណាងអយ្យការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត មន្រ្តីក្រសួងយុត្តិធម៌ និងមន្រ្តីអង្គការUNODC។