ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួង​ ទៅឆ្លើយបំភ្លឺជូនរដ្ឋសភា អំពីការអនុវត្តសមត្ថកិច្ច និងទិសដៅ ផែនការការងាររបស់ក្រសួងយុត្តិធម៌

នាព្រឹកថ្ងៃព្រហ្បត្តិ៍  ៣កេីត  ខែអាសាឍ  ឆ្នាំកុរ  ឯកស័ក  ព.ស  ២៥៦៣   ត្រូវនឹងថ្ងៃទី០៤  ខែកក្កដា  ឆ្នាំ ២០១៩   តបតាមការអញ្ជេីញរបស់ តំណាងរាស្រ្ត នៃរដ្ឋសភា  និងដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា  ឯកឧត្តម  អង្គ  វង្ស  វឌ្ឍានា  រដ្ឋមន្ត្រីក្រសួង យុត្តិធម៍  បានដឹកនាំប្រតិភូក្រសួង  ទៅឆ្លេីយបំភ្លឺជូនរដ្ឋសភា  អំពីការអនុវត្តសមត្ថកិច្ច   និងទិសដៅ  ផែនការ ការងារ របស់ក្រសួង យុត្តិធម៍  ក្នុង ក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្រ្ត ចតុកោណ  ដំណាក់កាលទី៤  និងកម្មវិធី នយោបាយ  របស់រាជរដ្ឋាភិបាល  អាណត្តិទី៦។