ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីបច្ចេកទេសក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងការរៀបចំរបាយការណ៍សំណុំរឿងសម្អាតប្រាក់

             នៅរសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីបច្ចេកទេសក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងការរៀបចំរបាយការណ៍សំណុំរឿងសម្អាតប្រាក់ ដល់ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង និងប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃចំណាត់ការនីតិវិធីតុលាការ ចំពោះសំណុំរឿងដែលអាចមានការពាក់ព័ន្ធដល់ការងារប្រឆាំងការសម្អាតប្រាក់។