ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្រ្តីច្បាប់និងយុត្តិធម៌អាស៊ាននៃក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារជាមួយ លោក Vongthep Arthakaivalvatee អតីតអគ្គលេខាធិការរងអាស៊ាន និងបច្ចុប្បន្នជាទីប្រឹក្សា ពិសេស នៃវិទ្យាស្ថានយុត្តិធម៌ប្រទេសថៃ (TIJ)

នៅរសៀលថ្ងៃពុធ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្រ្តីច្បាប់និងយុត្តិធម៌អាស៊ាននៃក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយ លោក Vongthep Arthakaivalvatee អតីតអគ្គលេខាធិការរងអាស៊ាន និងបច្ចុប្បន្នជាទីប្រឹក្សា ពិសេស នៃវិទ្យាស្ថានយុត្តិធម៌ប្រទេសថៃ (TIJ) ដោយផ្តោតលើរបៀបវារៈចំនួន៣ ដូចខាងក្រោម៖

        ១. កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ានលើវិស័យយុត្តិធម៌ព្រហ្មទណ្ឌ និងការប្រយុទ្ធប្រឆាំងទប់ស្កាត់និងបង្រ្កាបបទល្មើស និងការរៀបចំសន្និសីទអាស៊ានលើកទី៣ស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្ម ក្នុងតំបន់ នៅភូកេត ប្រទេសថៃ នាពាក់កណ្តាលខែមីនាឆ្នាំ២០២២ ខាងមុខនេះ

        ២. សំណើរសុំការគាំទ្រពីកម្ពុជាលើការរៀបចំសេចក្តីប្រកាសរួមអាស៊ានស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្ម និងកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌក្នុងតំបន់អាស៊ាន ដែលស្នើឡើងដោយប្រទេសថៃ

        ៣. សំណើរសុំការគាំទ្រពីកម្ពុជាលើការរៀបចំយន្តការតំបន់អាស៊ានក្នុងការគ្រប់គ្រងស្រ្តីនិងជនងាយរងគ្រោះផ្សេងទៀតក្នុងពន្ធនាគារ ដែលស្នើឡើងដោយប្រទេសថៃ។