ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ពិធីប្រកាស ផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តរតនគិរី នៅសាលាខេត្តរតនគិរី

នារសៀលថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តរតនគិរី នៅសាលាខេត្តរតនគិរី។ យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៨១១ ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ បានត្រាស់បង្គាប់ តែងតាំង និងផ្ទេរមុខតំណែង៖
១-លោក សួស ឡា ប្រធានសាលាដំបូងខេត្តរតនគិរី ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តកំពង់ចាម។
២-លោក នៅ យ៉ារ័ត្ន ប្រធានសាលាដំបូងខេត្តកំពង់ចាម ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តរតនគិរី។