ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងលេខាធិការដ្ឋាននៃគណៈកម្មការជាតិ ប្រជុំពិភាក្សាលើសេចក្តីព្រាងទម្រង់ឯកសារសំខាន់ៗ ពាក់ព័ន្ធនឹងការងារដោះលែងដោយមានលក្ខខណ្ឌ

            នាថ្ងៃ អង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌបានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងលេខាធិការដ្ឋាននៃគណៈកម្មការជាតិ ប្រជុំពិភាក្សាលើសេចក្តីព្រាងទម្រង់ឯកសារសំខាន់ៗ ពាក់ព័ន្ធនឹងការងាររដោះលែងដោយមានលក្ខខណ្ឌ នៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌ ។