ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំសហការី អញ្ជើញចូលជួបប្រជុំពិភាក្សាការងារជាមួយ សមាជិកព្រឹទ្ធសភា ដែលដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

    នាថ្ងៃ សុក្រ ៨ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំសហការី អញ្ជើញចូលជួបប្រជុំពិភាក្សាការងារជាមួយ សមាជិកព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា ដែលនឹងត្រូវអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភាចូលរួមកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤៣ នៅប្រទេសអេស៉្បាញ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជិន ម៉ាលីន បានធ្វើការបំភ្លឺនិងបកស្រាយជូនគណៈប្រតិភូព្រឹទ្ធសភាអំពីបញ្ហាសិទ្ធិមនុស្សនិងការអនុវត្តច្បាប់សំខាន់ៗមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់គណៈប្រតិភូធ្វើការពន្យល់និងឆ្លើយតបទៅនឹងការចោទប្រកាន់នានានៅក្នុងកិច្ចប្រជុំសហភាពអន្តរសភា (IPU) លើកទី១៤៣ ខាងមុខនេះ ដូចខាងក្រោម៖

        ១-បច្ចុប្បន្នភាពនៃការអនុវត្តច្បាប់និងដំណើរការនីតិវិធីតុលាការករណីសំណុំរឿងរបស់អតីតសមាជិកសភាមួយចំនួនដែលបានប្រព្រឹត្តិល្មើសច្បាប់នាពេលកន្លងមក

        ២-ស្ថានភាពសិទ្ធិមនុស្សនិងការអនុវត្តច្បាប់នៅកម្ពុជា តាមគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ

        ៣-ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។