ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំការងារពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី​សុវត្ថិភាពម្ហូបអាហារ និងសេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិ

          នាព្រឹកថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ន នានា នៃក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងសេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ តាមថ្នាល ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Video Conference Zoom) ដោយមានការរួមពី ឯកឧត្តម សមាជិក សមាជិកាក្រុមការងារ។