ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំឥស្សរជនជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ចូលរួមក្នុងពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរជនស្នេហាជាតិ សម្រាប់ខួបអនុស្សាវរីយ៍លើកទី៦៨ នៃពិធីបុណ្យឯករាជ្យជាតិ នាវិមានឯករាជ្យ រាជធានីភ្នំពេញ

             

                  នៅរសៀលថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំឥស្សរជនជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ចូលរួមក្នុងពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរជនស្នេហាជាតិ  សម្រាប់ខួបអនុស្សាវរីយ៍លើកទី៦៨ ( ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២១) នៃពិធីបុណ្យឯករាជ្យជាតិ  នាវិមានឯករាជ្យ រាជធានីភ្នំពេញ ដើម្បីបង្ហាញពីការគោររព និងដឹងគុណជាអនេកប្បការចំពោះពលិកម្មដ៏អង់អាចក្លាហានគ្រប់បែបយ៉ាងនៃវីរជនស្នេហាជាតិក្នុងចលនាតស៊ូទាមទារឯករាជ្យជាតិពីអាណានិគមនិយមបារាំងក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ  ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ។