ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដឹកនាំកិច្ចប្រជុំចង្អៀតនៃក្រុមការងារបច្ចេកទេសចម្រុះកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា OHCHR និងដៃគូអភិវឌ្ឍ។

               នាថ្ងៃ ចន្ទ ៤ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដឹកនាំកិច្ចប្រជុំចង្អៀតនៃក្រុមការងារបច្ចេកទេសចម្រុះកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា OHCHR និងដៃគូអភិវឌ្ឍ តាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពនៃការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលរួមមាន៖

១-ការសិក្សាអំពីគម្រោងនៃការលើកកម្ពស់នូវសុចរិតភាពនិងតម្លាភាពក្នុងប្រព័ន្ធតុលាការ

២-ដំណើរការរៀបចំច្បាប់និងការកែសម្រួលច្បាប់និងគោលនយោបាយសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងវិស័យយុត្តិធម៌

៣-ការរៀបចំគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌ និង

៤-បញ្ហាផ្សេងៗ។