ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួប ឯកឧត្តម Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងសហការី ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ...

             នាព្រឹកថ្ងៃព្រហស្បតិ័ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួប ឯកឧត្តម Pradeep Wagle  តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងសហការី ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។     នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាទីមោទកៈនៃកិច្ចសហប្រតិបត្តិការ  កន្លងមក ជាពិសេសពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសំណុំរឿងព្រហ្មទណ្ឌតាមប្រព័ន្ធអេឡិចត្រូនិច។ បន្ថែមពីលើកិច្ចសហប្រតិបត្តិការទាំងនេះ  ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានសម្តែងនូវការបន្តគាំទ្រក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌។