ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចស្រាវជ្រាវកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាំកិច្ចប្រជុំលើកទី១ ដើម្បីពិភាក្សាលើសេចក្តីព្រាងលើកទី១ កម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សម្រាប់ឆ្នាំសិក្សា ២០២១-២០២៣

             

            នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២:០០នាទី នៅសាលសហសិក្សានៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិកានៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចស្រាវជ្រាវកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាកិច្ចប្រជុំលើកទី១ ដើម្បីពិភាក្សាទៅលើសេចក្តីព្រាងលើកទី១ កម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សម្រាប់ឆ្នាំសិក្សា ២០២១-២០២៣។

           កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងរៀបចំកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រមទៅតាមម៉ូឌុល ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់សិស្សចៅក្រម ក្នុងការអនុវត្តវិជ្ជាជីវៈប្រកបដោយសីលធម៌ និងមនសិការខ្ពស់។ ទន្ទឹមនេះ កិច្ចប្រជុំក៏បានសម្រេចបែងចែកក្រុមការងារទទួលបន្ទុកទៅតាមម៉ូឌុលនីមួយៗរួមមាន៖ សិក្ខាគារិកទូទៅ រដ្ឋប្បវេណី ព្រហ្មទណ្ឌ និងឯកទេសកម្ម សំដៅធានាបាននូវគុណភាព ប្រសិទ្ធភាព និងធ្វើឱ្យមានទំនើបកម្មនៃការបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម។