ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តមរដ្ឋមន្រ្តី ទទួលជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយតំណាងអង្គការ UNESCO ។

           នារសៀលថ្ងៃ អង្គារ ១៣ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តមរដ្ឋមន្រ្តី ទទួលជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយតំណាងអង្គការ UNESCO អំពីការរៀបចំកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើរបៀបវារៈចំនួន៣ រួមមាន៖

១. ការពង្រឹងសមត្ថភាពលើការកែទម្រង់ច្បាប់ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ចៅក្រមនិងព្រះរាជអាជ្ញាក្នុងការអនុវត្តច្បាប់ និងអ្នកនាំពាក្យនៅតាមតុលាការ ក្នុងកិច្ចការទំនាក់ទំនងសាធារណៈនិងសារព័ត៌មាន

២. ការផ្តល់កិច្ចគាំទ្រដល់ក្រសួងយុត្តិធម៌ពាក់ព័ន្ធនឹងការផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាន និងការអនុវត្តល្អរបស់តុលាការនៅក្នុងអាស៊ាន

៣. ការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន។