ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពី «វឌ្ឍនភាពនៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រឈម និងដំណោះស្រាយ»។

            នារសៀលថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អមដោយឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពី «វឌ្ឍនភាពនៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រឈម និងដំណោះស្រាយ» ក្រោមអធិបតីភាពរបស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ,ជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាប្រធានក្រុមការងារសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះមានការចូលរួមផងដែរពីតំណាងក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងសហការី