ប្ដូរភាសា :

ព៌តមាន និង​ព្រឹត្តិការណ៍

ប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញាបានចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ

នៅថ្ងៃអង្គារ 3កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស 2563 ត្រូវនឹងថ្ងៃទី01 ខែតុលា ឆ្នាំ2019 លោកប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញាបានចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រជុំនេះ លោកប្រធាន និងលោកព្រះរាជអាជ្ញា បានចូលរួមមតិយោបល់មួយចំនួននូវទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងអំពើ ឬសកម្មភាពទាំងឡាយណាដែលនាំឲ្យមានហិង្សា ប៉ះពាល់ដល់ស្ថាប័នជាតិ ប៉ះពាល់ដល់សន្តិសុខសង្គម ឬធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរស្ថាប័នរដ្ឋដឹកនាំស្របច្បាប់ រួមទាំងសកម្មភាពទាំងឡាយណាដែលបានចូលរួមដោយផ្ទាល់ ឬជាការចូលរួមគំនិតក្នុងគម្រោងការទុច្ចរិតនេះ គឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសយ៉ាងធ្ងន់ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងបានលើកឡើងផ្សព្វផ្សាយខ្លឹមសារសេចក្តីប្រកាសពត៌មាន និងស្មារតីនៃកិច្ចប្រជុំរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីស្ថានការណ៍សន្តិសុខសង្គម និងការដាក់ចេញនូវវិធានការរួមមួយចំនួន ក្នុងការពង្រឹងការអនុវត្តច្បាប់ តាមរយៈការចាត់វិធានការច្បាប់លេីសកម្មភាព ឬទង្វើទាំងទ្បាយណាដែលប៉ះពាល់ដល់សន្តិសុខជាតិ ជូនដល់សមាសភាពចូលរួមទាំងអស់។

ពាក្យសុំលិខិតថ្កោលទោស