ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ៨កើត​ ខែ​ស្រា​ពណ៌​ ឆ្នាំ​ កុរ​ ឯកស័ក​ ព.ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តម​ អង្គ​ វង្ស​ វឌ្ឍា​នា​ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​...

នារសៀលថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តស្ទឹងត្រែង នៅសាលាខេត្តស្ទឹងត្រែង។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៨១១ ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ បានត្រាស់បង្គាប់ តែងតាំង និងផ្ទេរមុខតំណែង៖
១-លោក អៀង គីមថុល ប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តព្រះវិហារ។
២-លោក ទៀង សុថា ប្រធានសាលាដំបូងខេត្តព្រះវិហារ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តមណ្ឌលគីរី។