ប្ដូរភាសា :

អំពីក្រសួង

១.បេសកកម្ម

ក្រសួងយុត្តិធម៌មានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា។

២.មុខងារ និងភារកិច្ច៖

ក្រសួងយុត្តិធម៌មានមុខងារ និងភារកិច្ច ដូចតទៅ៖

-​ ចូលរួមការពារឯករាជ្យរបស់ចៅក្រមក្នុងការបំពេញមុខងារ

-ធានាឲ្យមានយុត្តិធម៌ និងសមភាពសម្រាប់បុគ្គលគ្រប់រូប ចំពោះមុខច្បាប់

-រៀបចំ និងត្រួតពិនិត្យដំណើរការរដ្ឋបាលនៃអង្គការតុលាការ និងអង្គការអយ្យការ

-រៀបចំ ដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យអង្គការអយ្យការ

-ធានាការប្រព្រឹត្តទៅល្ងរបស់អង្គការតុលាការ

-ធានាឲ្យមានការអនុវត្តច្បាប់ និងសេចក្ដីសម្រេចទាំងឡាយរបស់អង្គការតុលាការ និង អង្គការអយ្យការ

-តាមដាន ត្រួតពិនិត្យការអនុវត្តច្បាប់ សាលក្រម សាលដីកា​ និងសេចក្ដីសម្រេចទាំងឡាយរបស់អង្គការតុលាការ និងអង្គការអយ្យការ

-រៀបចំ គ្រប់គ្រង និងចងក្រងសេចក្ដីសម្រេចរបស់អង្គការតុលាការ

-ធ្វើអធិការកិច្ចក្នុងករណីមានបណ្ដឹងតវ៉ារូបវន្តបុគ្គល ឫនីតិបុគ្គលដែលកើតឡើងនៅតាមអង្គការតុលាការ និងអង្គការអយ្យការ

-ធានាការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានៃឧត្តមក្រុមព្រឹក្សានៃអង្គចៅក្រម

-ត្រួតពិនិ្យមន្ទីឃុំឃាំង និងពន្ធធនាការក្នុងការអនុវត្តច្បាប់

-កសាងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗនៅក្នុងវិស័យយុត្តិធម៌

-ទទួលពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់របស់ក្រសួង និងស្ថាប័ននានា

-រៀបចំ និងតាក់តែងសេចក្ដីណែនាំនានា​ ក្នុងការអនុវត្តថ្បាប់ពាក់ពន្ធ័នឹងវិស៏យយុត្តធម៌

-ដឹកនាំ និងគ្រប់គ្រងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

-ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសន្ធានកម្ម និងមណ្ឌលសេវាកម្មយុត្តិធម៌

-ដឹកនាំ និងគ្រប់គ្រងលើជំនួយយុត្តធម៌ និងអ្នកដែលបម្រើការងារពាក់ពន្ធ័នឹងវិស័យយុត្តិធម៌

-ស្រាវជ្រាវ បណ្ដុះបណ្ដាល អប់រំ និងផ្សព្វផ្សាយច្បាប់លើវិស័យុត្តិធម៌

-ត្រួតពិនត្យការអប់រំ និងផ្សព្វផ្សាយច្បាប់ពាក់ពន្ធ័នឹងវិស័យយុត្តធម៌

-ធ្វើទំនាក់ទំនងអន្តរជាតិលើវិស័យយុត្តធម៌ និងច្បាប់ដែលពាក់ពន្ធ័

-គ្រប់គ្រង និងសម្រង់លិខិតថ្កោលទោស

-ទទួល និងរៀបចំចាត់ចែងការអនុគ្រោះទោសទៅតាមបែបបទដែលច្បាប់កំណត់

-គ្រប់គ្រងមន្ត្រីរាជការទាំងអស់ដែលបម្រើការងចំណុះក្រសួង

-គ្រប់គ្រងមន្ត្រីយុត្តធម៌ និងអ្នកប្រកបវិជ្ជាជីវៈផ្សេងទៀតពាក់ពន្ធ័នឹងវិស័យយុត្តិធម៌

-គ្រប់គ្រងថវិការក្រសួងយុត្តិធម៌ អង្គការតុលាការ អង្គការអយ្យការ មណ្ឌលសេវាកម្មយុត្តិធម៌ និងឧត្តមក្រុមព្រឹក្សានៃអង្គចៅក្រម

-ធ្វើរបាយការណ៍សកម្មភាពការងារ ប្រចាំខែ ត្រីមាស ឆមាស ០៩ ខែ និងប្រចាំឆ្នាំជូនរាជរដ្ឋាភិបាល

-អនុវត្តភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ។

ពាក្យសុំលិខិតថ្កោលទោស