សេចក្តីប្រកាសព័ត៌មាន
ក្រសួងយុត្តិធម៌ សូមជម្រាប​ជូន ឯកឧត្តម លោកជំទាវ លោក លោក​ស្រី ​ជា​ថ្នាក់​ដឹកនាំ និងមន្ត្រីនៃអគ្គលេខា​ធិការ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និង​ប្រធាន​អង្គភាព​នានា ក្រោម​ចំណុះ​ក្រសួងយុត្តិធម៌​ទាំង​អស់ មេត្តា​ជ្រាប​ថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ នឹងផ្តល់អាហាររូបករណ៍ 08 ឧសភា 2018ក្រសួងយុត្តិធម៌ សូមជម្រាប​ជូន ឯកឧត្តម លោកជំទាវ លោក លោក​ស្រី ​ជា​ថ្នាក់​ដឹកនាំ និងមន្ត្រីនៃអគ្គលេខា​ធិការ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និង​ប្រធាន​អង្គភាព​នានា ក្រោម​ចំណុះ​ក្រសួងយុត្តិធម៌​ទាំង​អស់ មេត្តា​ជ្រាប​ថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ នឹងផ្តល់អាហាររូបករណ៍ Korean International Cooperation Agency (KOICA) សម្រាប់ឆ្នាំ ២០១៧ ក្នុងកម្មវិធី KOICA Master Degree Scholarship ដែលរៀបចំដោយសាកលវិទ្យាល័យនានានៃសាធារណៈរដ្ឋកូរ៉េ សម្រាប់ថ្នាក់អនុបណ្ឌិត លើមុខជំនាញ Public Management and Public Sector Reform ដែលនឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ រាល់ការចំណាយលើសាហ៊ុយធ្វើដំណើរទៅ-មក ថ្លៃសិក្សា ការស្នាក់នៅ ការធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភប្រចាំខែជាបន្ទុករបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ ។ ​ចំពោះពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ WWW.Koicacambodia.org/scholarship/ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ (+855) 23 964 150/1/3 ឬអ៊ីម៉ែល: Koicascholar@gmail.com​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។
លិខិត ស្តីពីការចាត់ឲ្យក្រឡាបញ្ជីកម្មសិក្សាជំនាន់ទី៤ ឡើងមកបំពេញសលាកប័ត្រព័ត៌មានមន្ត្រីរាជការ នៅនាយកដ្ឋានកិច្ចការបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ ។ 08 ឧសភា 2018 លិខិត ស្តីពីការចាត់ឲ្យក្រឡាបញ្ជីកម្មសិក្សាជំនាន់ទី៤ ឡើងមកបំពេញសលាកប័ត្រព័ត៌មានមន្ត្រីរាជការ នៅនាយកដ្ឋានកិច្ចការបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ ។
លិខិតបង្គាប់ការ ស្តីពីការចាត់ឲ្យក្រឡាបញ្ជីកម្មសិក្សាជំនាន់ទី៤ ចំនួន ៩៣ រូប ទៅបង្ហាញខ្លួន និងចូលបម្រើការងារនៅអង្គភាពសាមី ។ 08 ឧសភា 2018 លិខិតបង្គាប់ការ ស្តីពីការចាត់ឲ្យក្រឡាបញ្ជីកម្មសិក្សាជំនាន់ទី៤ ចំនួន ៩៣ រូប ទៅបង្ហាញខ្លួន និងចូលបម្រើការងារនៅអង្គភាពសាមី ។  
ប្រកាស ស្តីពីការបញ្ចូលក្របខណ្ឌ និងតែងតាំងក្រឡាបញ្ជីកម្មសិក្សា នូវសិស្សសាលាភូមិន្ទក្រឡាបញ្ជីជំនាន់ទី៤ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ចំនួន ៩៣ រូប ឲ្យទៅបម្រើការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន ២២ ។ 08 ឧសភា 2018 ប្រកាស ស្តីពីការបញ្ចូលក្របខណ្ឌ និងតែងតាំងក្រឡាបញ្ជីកម្មសិក្សា នូវសិស្សសាលាភូមិន្ទក្រឡាបញ្ជីជំនាន់ទី៤ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ចំនួន ៩៣ រូប ឲ្យទៅបម្រើការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន ២២ ។
សេចក្តីជូនដំណឹង ​ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងយុត្តិធម៌ ព្រមទាំងអង្គភាពចំណុះក្រសួង មេត្តាជ្រាបថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយមន្រ្តីដែលបានចុះឈ្មោះចូលរៀនភាសាចិន 08 ឧសភា 2018សេចក្តីជូនដំណឹង ​ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងយុត្តិធម៌ ព្រមទាំងអង្គភាពចំណុះក្រសួង មេត្តាជ្រាបថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយមន្រ្តីដែលបានចុះឈ្មោះចូលរៀនភាសាចិនទាំងអស់ដែលមានចំនួនសរុប ១២០ នាក់ នៅថ្ងៃព្រហស្បតិ៍ ទី១៦​ ខែ មីនា​ ឆ្នាំ ២០១៧ វេលាម៉ោង ១០ ព្រឹក នៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌ ដើម្បីពិភាក្សា និងកំណត់កាលវិភាគ និងបន្ទប់សិក្សា។ កិច្ចប្រជុំនេះ នឹងដឹកនាំដោយ ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មេត្តាចូលរួមប្រជុំកុំបីខាន។
អគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្រសួងយុត្តិធម៌ទាំងអស់ មេត្តាអញ្ជើញទៅបើកប្រាក់បៀវត្សប្រចាំ ខែ មករា ឆ្នាំ ២០១៧ នៅធនាគារ ឬតាមម៉ាស៊ីន ATM របស់ធនាគារកាណាឌីយ៉ា (CANADIA) និង ធនាគារអេស៊ីលីដា (ACLEDA) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ 07 ឧសភា 2018អគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្រសួងយុត្តិធម៌ទាំងអស់ មេត្តាអញ្ជើញទៅបើកប្រាក់បៀវត្សប្រចាំ ខែ មករា ឆ្នាំ ២០១៧ នៅធនាគារ ឬតាមម៉ាស៊ីន ATM របស់ធនាគារកាណាឌីយ៉ា (CANADIA) និង ធនាគារអេស៊ីលីដា (ACLEDA) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
វីដេអូ
ប្រតិទិន
0000274988