ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជា អញ្ជើញចូលរួមសន្និសិទ្ធអន្តរជាតិ លើទី១ ស្តីពី ពិភពលោកគ្មានទោសប្រហារជីវិត ដែលប្រព្រឹត្តទៅនា ថ្ងៃទី ២២-២៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ នៅក្នុងដំណើរបេសកកម្មនេះផងដែរ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រតិភូទាំអស់ ទទួលបាននូវកិត្តិយស ពីប្រធានាធិបតីនៃសាធារណរដ្ឋ អ៊ីតាលី ដោយឯកឧត្តមប្រធានាធិបតីបានអនុញ្ញាតិជួបសម្តែងការគួរសម និងសំណេះសំណាលផងដែរ ។