ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធឆ្លងសាលាធម្មសភាថ្មី និងសមទ្ធិផលនានា នៅក្នុងវត្តអម្ពវនារាម ហៅវត្តព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី នាព្រឹកថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៦ ។
១៦ រូបភាព
ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីជប់លៀង ពិសារអាហារពេលល្ងាច ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្នុងកម្មវិធី " អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៦ " នាល្ងាចថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៥ នៅភោជនីយដ្ឋានសាយវេនប្រាយទួលគោក ។
១៨ រូបភាព
ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួម ក្នុងពិធីគោរពវិញ្ញាក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នារសៀលម៉ោង ៣:០០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នៅគេហដ្ឋានរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
៧ រូបភាព
នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលាម៉ោង ០៩:០០ នាទីព្រឹក នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម Ha Hung Cuong រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម បានដឹកនាំគណៈប្រតិភូចូលជួប សម្តែងការគួរសមជាមួយ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ក្នុងដំណើរ ទស្សនៈកិច្ចរបស់ខ្លួននៅកម្ពុជារយៈពេល០៥ថ្ងៃ ពីថ្ងៃទី ២៧ ខែ កុម្ភៈ ដល់ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៦។ ក្នុងជំនួបទ្វេភាគីនេះ រដ្ឋមន្រ្តីយុត្តិធម៌ទាំងពីរបានធ្វើការពិភាក្សានិងផ្លាស់ប្តូរ យោបល់គ្នា អំពីយន្តការពង្រឹងកិច្ចសហប្រតិបត្តការក្នុងវិស័យច្បាប់និងយុត្តិធម៌ និងព្រមទាំង បានចុះហត្ថលេខាលើផែនការការងាររវាងក្រសួងទាំងពីរ សម្រាប់ឆ្នាំ២០១៦ផងដែរ ដោយផ្តោត ជាសំខាន់លើកិច្ចសហប្រតិបត្តការក្នុងការរៀបចំសិក្ខាសាលារួមគ្នា កម្មវិធីទស្សនៈកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធន៏រវាងមន្រ្តីក្រសួងទាំងពីរ កម្មវិធីបណ្តុះបណ្តាលនិងពង្រឹង សមត្តភាពមន្រ្តី ការផ្លាស់ប្តូរព័ត៌មាននិងឯកសារគ្នាទៅវិញទៅមក ការជួយគ្នាទៅវិញទៅមក ក្នុងវិស័យច្បាប់និងតុលាការ ព្រមទាំងយន្តការពង្រឹងកិច្ចសហប្រតិបត្តការក្នុងក្របខណ្ឌតំបន់ ក៏ដូចជាអន្តរជាតិ ។
១៥ រូបភាព
ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជា អញ្ជើញចូលរួមសន្និសិទ្ធអន្តរជាតិ លើទី១ ស្តីពី ពិភពលោកគ្មានទោសប្រហារជីវិត ដែលប្រព្រឹត្តទៅនា ថ្ងៃទី ២២-២៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ នៅក្នុងដំណើរបេសកកម្មនេះផងដែរ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រតិភូទាំអស់ ទទួលបាននូវកិត្តិយស ពីប្រធានាធិបតីនៃសាធារណរដ្ឋ អ៊ីតាលី ដោយឯកឧត្តមប្រធានាធិបតីបានអនុញ្ញាតិជួបសម្តែងការគួរសម និងសំណេះសំណាលផងដែរ ។
៩ រូបភាព
PrevNext