ប្រទេសនូវែលហ្សេឡង់នឹងផ្តល់អាហារូបករណ៍ New Zealand ASEAN Scholar Awards ឆ្នាំ២០១៦ សម្រាប់កម្ពុជា ចំនួន ៣៥រូប ដើម្បីទៅបន្តការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត
ក្រសួងយុត្តិធម៌ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពនានាចំណុះក្រសួងយុត្តិធម៌ទាំងអស់ មេត្តាជ្រាបថា ប្រទេសនូវែលហ្សេឡង់នឹងផ្តល់អាហារូបករណ៍ New Zealand ASEAN Scholar Awards ឆ្នាំ២០១៦ សម្រាប់កម្ពុជា ចំនួន ៣៥រូប ដើម្បីទៅបន្តការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតនៅតាមគ្រឹះស្ថានសិក្សារបស់ប្រទេសនូវែលហ្សេឡង់។
ថ្ងៃផុតកំណត់នៃការទទួលពាក្យ គឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ ចំពោះការដាក់ពាក្យសុំជាលិខិតស្នាម និងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ចំពោះការដាក់ពាក្យសុំតាមអ៊ីនធ័រណែត តាមគេហទំព័រ www.mfat.govt.nz/schols។ សូមទំនាក់ទំនងព័ត៌មានបន្ថែមតាមលេខទូរស័ព្ទ ០២៣ ២២២ ០៦៣។
សុក្រ 18 មិនា 2016  |  បានអាន 1276
វីដេអូ
ប្រតិទិន
0000680446