ប្ដូរភាសា :

សេចក្ដីជូនដំណឹង

សេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត

    នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ នេះ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត( គ.យ.ក.ស) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វឌ្ឍនភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ជូនសាធារណជនឱ្យបានជ្រាបផងដែរថា យុទ្ឋនាការនេះ ត្រូវបានប្រកាសដាក់ចេញឱ្យអនុវត្ត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ បើគិតត្រឹមថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ នេះ គ.យ.ក.ស បានដំណើរការចំនួន៤២ថ្ងៃប៉ុណ្ណោះ ជាលទ្ធផលសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត ដែលកកស្ទះចំនួន៣៤៥៤ សំណុំរឿង ស្មើនឹង២៧% នៃសំណុំរឿងកកស្ទះសរុបត្រូវបានជំនុំជម្រះរួច។ទទឹមនឹងនេះ គ.យ.ក.ស រំពឹងទុកថា សាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស នឹងបន្តការខិតខំដោះស្រាយសំណុំរឿងកកស្ទះទាំងនេះ ឱ្យបានចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការគឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ។