ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនខុសច្បាប់តាមច្រក បានអញ្ជើញជាអធិបតីក្នុងកម្មពិធីដុតបំផ្លាញវត្តុតាងគ្រឿងញៀន

នាព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងបរិវេណព្រលានយន្តហោះ ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឺងត្រែង ខេត្តស្ទឺងត្រែង  ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនខុសច្បាប់តាមច្រក បានអញ្ជើញជាអធិបតីក្នុងកម្មពិធីដុតបំផ្លាញវត្តុតាងគ្រឿងញៀន តាមអំណាចសាលក្រម សាលដីកាចំនួន ៥ ខេត្ត (ខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ រតនៈគីរី និងមណ្ឌលគីរី)  និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត្តស្ទឹងត្រែង ឯកឧត្តម អភិបាលរងខេត្តទាំង៥   ឯកឧត្តម ម៉ក់ ជីតូ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ ប្រមាណ ២៦០០ នាក់។
វត្ថុតាងគ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលរួមមាន ៖
១.មេតំហ្វេតាមីន (ICE) ចំនួន ១៧៦,៥៧៩.៩៧ គីឡូក្រាម និង ៣៨កញ្ចប់តូច
២.មេតំហ្វេតាមីន (WY) ១៨,៣២១ គ្រាប់
៣.មេតំហ្វេតាមីន (WY) ៩៧៤,៨៩ ក្រាម
៤.កេតាមីន ទម្ងន់ ១០,៨៦៤.២១ ក្រាម ៕