ប្ដូរភាសា :

ពន្យល់ពាក្យ

 • មូលបត្រឥណទេយ្យ (ឧបករណ៍អាចជួញដូរបាន)

   

  Eng. negotiable instrument

  Fr. valeurs mobilieres

  ១-តាមក្រមរដ្ឋប្បវេណី មានន័យថា មូលបត្រ ដែលតំណាងឲ្យផលប្រយោជន៍ (សិទ្ធ) ជាទ្រព្យសម្បត្ដិ និងដែលតម្រូវការផ្ទេរ ឬការអនុវត្ដសិទ្ធិត្រូវតែធ្វើតាមមូលបត្រ។

  ២-តាមច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុ : ប័ណ្ណ ដែលផ្សាយចេញពីរដ្ឋ គ្រឹះស្ថានធានាគារ និង ហិរញ្ញវត្ថុ ឬក្រុមហ៊ុនវិនិយោគ ដើម្បីខ្ចីបុលប្រាក់ពីសាធារណជនតាមរយៈពេលកំណត់ និងអត្រាការប្រាក់ច្បាស់លាស់ គឺជាប័ណ្ណតំណាងឥណទេយ្យ (តំណាងបំណុលត្រូវទារ) ដែលអ្នកកាន់អាចយកទៅជួញដូរបាននៅលើទីផ្សារមួយ គ្រប់គ្រងដោយច្បាប់។  មូលបត្រឥណទេយ្យមានដូចជា ប័ណ្ណរតនាគារ សញ្ញាប័ណ្ណ ប័ណ្ណបេឡា។ល។